(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលជួប លោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចូលសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា៕