(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨នាក់ បន្ថែមទៀត និងស្លាប់២នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១០ និងមកពីខេត្តកណ្ដាល ១នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៥ ខែកក្កដា។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ២៨នាក់ខាងលើនេះ មូលដ្ឋានក្នុងស្រុកចំនួន១០ និងមកពីខេត្តកណ្ដាល ១នាក់ រួមមានស្រុកពារាំង ចំនួន១១នាក់, ស្រុកព្រះសេ្តច ចំនួន ៤នាក់, ស្រុកពាមជរ ចំនួន ៣នាក់, ស្រុកមេសាង ចំនួន២នាក់, ស្រុកកញ្ច្រៀច ចំនួន ២នាក់, ស្រុកពាមរក៍ ចំនួន ១នាក់, ស្រុកបាភ្នំ ចំនួន ១នាក់, ស្រុកសុីធរកណ្តាល ចំនួន ១នាក់, ស្រុកកំពង់ត្របែក ចំនួន ១នាក់, ស្រុកកំចាយមារ ចំនួន ១នាក់ និងមកពីខេត្តកណ្ដាល ចំនួន ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ២៨នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ៕