(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៦នាក់ ដែលរកឃើញនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៦ ខែកក្កដានេះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ពីករណីជាសះស្បើយរបស់អ្នកជំងឺចំនួន២២នាក់ នៅថ្ងៃទី៦ ខែកក្កដានេះ និងបានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង១០៦នាក់នោះផងដែរ៕