(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីករណីអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ បានជាសះស្បើយ និងមិនមិនករណីឆ្លងថ្មីនោះទេ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី៖