(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សាររមាស ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តទៅ បន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ-១៩។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ និង ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖