(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,២២៣,២៤២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២៦,៨២៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១០៩,០៩៣នាក់ (ស្លាប់ ១៣៤,៣៥៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,០២០,៤៨៤នាក់ (ស្លាប់ ៣៣,៦៨០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៧៨៦,០១៦នាក់ (ស្លាប់ ១៦,៩៤២នាក់)
* ថៃ ឆ្លងចំនួន ១,២៣៤,៤៨៧នាក់ (ស្លាប់ ១២,១០៣នាក់)
* វៀតណាម ឆ្លងចំនួន ៤៨៦ ,៧២៧នាក់ (ស្លាប់ ១២,១៣៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤០៦,០៩៩នាក់ (ស្លាប់ ១៥,៦០០នាក់)
* កម្ពុជា ឆ្លងចំនួន ៩៣,៩២៦នាក់ (ស្លាប់ ១,៩២៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧,៩៩១នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៥,៤៥៩នាក់ (ស្លាប់ ១៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២,៩៦០នាក់ (ស្លាប់ ១២នាក់)៕