(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសពីការរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៣នាក់ និងជាសះស្បើយចំនួន ៧២នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលរកឃើញនាថ្ងៃទី០២ ខែកញ្ញា ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីទាំង២៣នាក់ខាងលើនេះ គឺជាពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាក្នុងខេត្ត។

រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖