(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៩នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន២២៧នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤ ដល់ទី១១ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី១២ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។
ដោយឡែកករណីទី៣៨ ដល់ទី៨៨ ជាករណីកំពុងស្រាវជ្រាវអំពីប្រភពចម្លង និងករណីទី៨៦ ដល់ទី៨៩ គឺជាអ្នកដំណើរមកពីខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។អ្នកជាសះស្បើយទាំង២២៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អ្នកជាសះស្បើយទាំង២២៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១នាក់ ៖
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានចំនួន០១នាក់ ឈ្មោះ ហួន រ៉ាន់យ៉ា ភេទស្រី អាយុ១៤ឆ្នាំ អាសយដ្ឋាននៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨,១៥៧នាក់ បានព្យាបាលជាសះស្បើយចំនួន៧,៨២៧នាក់ ស្លាប់៩០នាក់ និង២៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕