(ភ្នំពេញ)៖ ស្រ្តីរស់នៅប្រទេសថៃម្នាក់ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម បានចេញវីដេអូ សម្តែងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់គ្នា ដោយមិនមានគិតថ្លៃ ខណៈដែលប្រទេសថៃ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinopharm ត្រូវចំណាយប្រមាណ ១៧០០-១៨០០បាត។

ស្ត្រីរូបនេះ ដែលមានឈ្មោះនៅលើបណ្តាញសង្គមហ្វេសបុកថា «Chhon Kimkanikar-ឆន គីមកណិការ» បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសថៃ មិនទាន់មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដូចកម្ពុជានៅឡើយទេ ហើយសូម្បីតែនៅទីក្រុងបាងកក ក៏មិនទាន់មានវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នានោះដែរ៕

សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖