(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៩១នាក់, អ្នកជំងឺចំនួន ៣៩៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់។
គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៤,៤១៧នាក់, អ្នកជាសះស្បើយសរុបចំនួន ៨៩,៨៩៧នាក់, ស្លាប់សរុបចំនួន១,៩៣៧នាក់៕