(ពោធិ៍សាត់)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចាត់តំណាងបែងចែកជា៣ក្រុម នាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន០៣វត្ត នៅក្នុងខេត្តពោធិ៍សាត់។
ទេយ្យទាន និងបច្ច័យរបស់លោក ហ៊ុន ម៉ានី ដែលនាំទៅប្រគេនដល់ព្រះសង្ឃទាំង៣វត្តនេះ ដឹកនាំដោយលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានការចូលរួមពីលោក ពាង ផារត្ន័, លោក ជៀក គឹមឡុង, លោក សាន វណ្ណេត, លោកវេជ្ជបណ្ឌិត ជឹម គឹមស្រួន, លោកវេជ្ជបណ្ឌិត លុយ សែន, លោកវេជ្ជបណ្ឌិត ម៉ៅ ភីរម្យ ដែលជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
នាឱកាសនោះដែរ ក្រុមការងារពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានសហការជាមួយអាជ្ញាធរក្នុងពោធិ៍សាត់ បានចុះធ្វើការអបរំផ្សព្វផ្សាយពីរបៀបរបប និងអនាម័យក្នុងការរស់នៅតាមបែបបគន្លងថ្មីដើម្បីសុវត្ថិភាពពីជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋផងដែរ។
ទេយ្យទានដែលនាំមកប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងខេត្តពោធិ៍សាត់រួមមានក្រុមទី១៖ នាំយកទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃនៅវត្តសុវណ្ណស្លាកែត ចំនួន ២០អង្គ តាជី០៧នាក់ យាយជី២២នាក់ ស្ថិតនៅ ភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមទី២៖ នាំយកទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃនៅវត្តលួង ស្ថិតនៅភូមិវត្តលួង ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
ក្រុមទី៣៖ នាំយកទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃនៅវត្តបាកាន ស្ថិតនៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងមួយវត្តៗប្រគេនដូចជា៖ វត្តបាកាន ទទួលបានទេយ្យវត្ថុព្រះសង្ឃ ០១កញ្ចប់ បច្ច័យ ១លាន ២០ម៉ឺនរៀល, ថ្នាំពេទ្យ ម៉ាស់ ២៥០០ម៉ាស់ អាល់កុល៣០លីត្រ ជែល ១០ដប អង្ករ ៦ការ៉ុង ស្មើ ៣០០គីឡូក្រាម, មី១០កេស ត្រីខ ០២ឡូ ទឹកត្រី ០២យួរស្មើ ១២ដប ទឹកស៊ីអ៉ីវ ០២យួរ ស្មើ១២ដប, សៀង ០២យួរ ស្មើ៦០ដប, ឆៃប៉ូវចំនួន០៦គីឡូក្រាម, ប៊ីចេង០៣គីឡូក្រាម, អំបិល ០៥គីឡូក្រាម, ស្កសរ ០៥គីឡូក្រាម, ទឹកដោះគោខាប់ ០១យួរស្មើ០៥កំប៉ុង ភេសជ្ជៈ០១កេស ទឹកបរិសុទ្ធ វីតាល់ចំណុះ៥០០មីលីលីត្រ ចំនួន០២កេស។
វត្តហ្លួង ទទួលបានទេយ្យវត្ថុព្រះសង្ឃ០១កញ្ចប់, បច្ច័យ១លាន ២០ម៉ឺនរៀល, ថ្នាំពេទ្យ ម៉ាស់ ២៥០០ម៉ាស់, អាល់កុល ៣០លីត្រ, ជែល១០ដប, អង្ករ ៦ការ៉ុង, ស្មើ៣០០គីឡូក្រាម, មី ១០កេស, ត្រីខ ០២ឡូ, ទឹកត្រី០២យួរស្មើ១២ដប, ទឹកស៊ីអ៉ីវ០២យួរ ស្មើ ១២ដប, សៀង ០២យួរ ស្មើ៦០ដប, ឆៃប៉ូវចំនួន០៦គីឡូក្រាម, ប៊ីចេង ០៣គីឡូក្រាម, អំបិល ០៥គីឡូក្រាម, ស្កសរ ០៥គីឡូក្រាម, ទឹកដោះគោខាប់០១យួរស្មើ ០៥កំប៉ុង, ភេសជ្ជៈ ០១កេស, ទឹកបរិសុទ្ធ វីតាល់ចំណុះ ៥០០មីលីលីត្រ ចំនួន០២កេស។
និងវត្តសុវណ្ណស្លាកែត ទទួលបានទេយ្យវត្ថុព្រះសង្ឃ ០១កញ្ចប់, បច្ច័យ១លាន ៨០ម៉ឺនរៀល, ថ្នាំពេទ្យ ម៉ាស់២៥០០ម៉ាស់, អាល់កុល ៣០លីត្រ, ជែល១០ដប, អង្ករ ៦ការ៉ុង ស្មើ៣០០គីឡូក្រាម, មី១០កេស, ត្រីខ០២ឡូ, ទឹកត្រី ០២យួរស្មើ ១២ដប, ទឹកស៊ីអ៉ីវ០២យួរ ស្មើ១២ដប, សៀង ០២យួរ ស្មើ៦០ដប, ឆៃប៉ូវចំនួន ០៦គីឡូក្រាម, ប៊ីចេង ០៣គីឡូក្រាម, អំបិល ០៥គីឡូក្រាម, ស្កសរ ០៥គីឡូក្រាម, ទឹកដោះគោខាប់ ០១យួរស្មើ០៥កំប៉ុង, ភេសជ្ជៈ ០១កេស, ទឹកបរិសុទ្ធវីតាល់ចំណុះ ៥០០មីលីលីត្រ ចំនួន០២កេស៕