(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញប្រកាសស្ដីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា។ នេះបើតាមប្រកាសរបស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ។

យោងតាមប្រកាសខាងលើនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់វាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺឆ្លងកូដ-១៩ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រកាសនេះ (ភ្ជាប់នៅខាងក្រោម)។

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដែលបំពេញបានលក្ខខណ្ឌដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រកាសនេះ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ជា «ដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកដែលមានសុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩» ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ២នៃប្រកាសនេះ។

វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនេះ ត្រូវបានដាក់ឱ្យអនុវត្តក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ហើយអាចនឹងបន្តក្នុងដំណាក់កាលបន្តទៀតតាមការចាំបាច់៕

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងទេសចរណ៍៖