(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៩៨គ្រួសារ មកពីសង្កាត់ទាំង៧ ក្នុងក្រុងកំពត។

ពិធីប្រគល់អំណោយនេះ បាបាបានធ្វើឡើងនៅក្នុពហុ កីឡាដ្ឋានខេត្តកំពត ដោយអនុវត្តតាមវិធានការសុខាភិបាល យ៉ាងខ្ជាប់ខ្ជូនផងដែរ។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋ ដែលបានមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត។ ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺចាស់ជរា ស្ត្រី មេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយពោលគឺ ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩ នេះ។

លោក ជាវ តាយ បានក្រើនរំលឹកនិងអំពាវនាវឱ្យពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំរួមផ្សំចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ពិសេសជាងនេះទៀត ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកឲ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋទាំង៩៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ,មី ១កេស ម៉ាសក្រណាត់បោកទឹកប្រើបានចំនួន ១០ម៉ាស់ និងថវិកាមួយចំនួនផងដែរ៕