(ភ្នំពេញ)៖ លោក ម៉ម ឡេងយ៉ានី និងលោក ជុំ បាយ័នវិបុល ប្រធាន និងអនុប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ បាននាំយកអំណោយដ៏ថ្លៃថ្លាជាបច្ច័យ និងឃីតមួយចំនួន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយគណបក្សរាជធានីភ្នំពេញ មកប្រគេនដល់ព្រះសង្ឃ និងមន្ត្រីគណបក្សសង្កាត់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

សកម្មភាពសមធម៌ចែករំលែក របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយគណបក្សរាជធានីភ្នំពេញនេះ ក៏មានការចូលរួមផងដែរ ពីមន្ត្រីសមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់ និងក្រុមយុវជន ដែលបានរៀបចំធ្វើឡើង នៅមន្ទីរបក្សសង្កាត់គីឡូម៉ែត្រលេខ៦ និងស្ថិតនៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

សូមជម្រាបថា សម្រាប់អំណោយដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយគណបក្សរាជធានីភ្នំពេញ ដែលលោក ម៉ម ឡេងយ៉ានី និងលោក ជុំ បាយ័នវិបុល ប្រធាន និងអនុប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ យកមកប្រគេនដល់ព្រះសង្ឃវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) នាពេលនេះ មានបច្ច័យចំនួន២០០ដុល្លារ និងឃីតចំនួន៥០ឃីត រួមមាន៖ ទឹកផ្លែឈើ, មី, នំ, សាប៊ូដុះខ្លួន សាប៊ូកក់សក់ និងសាប៊ូលាងចាន, ស្ករសរ, ច្រាស់ដុះធ្មេញ និងថ្នាំដុះធ្មេញ, ទឹកដោះគោ, ទឹកត្រី, ទឹកសុីអុីវ, ក្រដាស់ជូតម៉ាត់, ម៉ាស, និងត្រីខ ផងដែរ ដោយសរុបជាសាច់ប្រាក់ទាំងឧបត្ថម្ភជូនគណបក្សសង្កាត់ មានចំនួន២លាន៥០ម៉ឺនរៀល៕