(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ស្រេង សុខា ជាអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នៅក្នុងអនុក្រឹត្យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តែងតាំងលោក ស្រេង សុខា ឋានន្តរស័ក្តិឧត្តមន្រ្តីថ្នាក់លេខ៣ ឲ្យកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង»៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖