(កំពង់ចាម)៖ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ បានចាត់ឲ្យលោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋ៣០គ្រួសារ ដែលមានជីវភាពខ្វះខាត។

ក្នុងដំណើរនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សោ សាវឿន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋទាំង៣០គ្រួសារនេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋជួបការលំបាក ដែលទទួលបានអំណោយនាឱកាសនោះ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ម៉ាស់១ដុំ, អាល់កុល១ដប, ថវិកា១០០,០០០រៀល។ ក្នុងនោះ ជូនក្រុមការងារឃុំថវិកា ៣០០,០០០រៀល ព្រមទាំងម៉ាស់ និងអាកុលមួយចំនួនផងដែរ, ឧបត្ថម្ភភ្នាក់ងារសង្កេតការណ៍យុវជន (សសយក) ថវិកាចំនួន៣,០០០,០០០រៀល។

បន្ថែមពីនេះ លោក សោ សាវឿន បានដឹកនាំក្រុមការងារបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន១,០០០,០០០រៀល ជូនលោក អ៊ាត គឹមលាង មេឃុំដែលកំពុងសម្រាក់ព្យាបាលជំងឺនៅផ្ទះស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕