(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៥៤៣,៣៧៣នាក់ហើយ ដែលកេីនឡេីងជាង៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៣,៦០៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥០,១៥៧នាក់ (ស្លាប់ ១៤៣,៦២៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨១៣,១១៥នាក់ (ស្លាប់ ៤៥,០៣៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៣៥,៣៣៨នាក់ (ស្លាប់ ២៩,៥៧៦នាក់)
* ថៃ ឆ្លងចំនួន ២,០០៤,២៧៤នាក់ (ស្លាប់ ១៩,៩៣៤នាក់)
* វៀតណាម ឆ្លងចំនួន ១,០០៩,៨៧៩នាក់ (ស្លាប់ ២២,៩៣០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១១,៧១៧នាក់ (ស្លាប់ ១៨,៨៩៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៣៣,១៧៦នាក់ (ស្លាប់ ៥៦២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៤២១នាក់ (ស្លាប់ ២,៨៥៦នាក់)
* ទ្បាវ ឆ្លងចំនួន ៥២,១៧៥នាក់ (ស្លាប់ ៩៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,១២១នាក់ (ស្លាប់ ៩៥នាក់)៕