(កំពង់ចាម)៖ អាគារផែនការងារនគរបាលសណ្ដាប់ធ្នាប់ ជាសំណង់អាគារចាស់មានសភាពចាស់ទ្រុឌទ្រោម ត្រូវបានផ្លាស់ប្ដូរ សោភណ្ឌភាពថ្មីទាំងស្រុង ដោយត្រូវផ្លាស់ប្ដូរដំបូលថ្មីដែលមានទំហំជាង៧០០ម៉ែត្រការ៉េ និងជួសជុលកែលម្អរ សាងសង់បន្ទប់សម្រាប់ធ្វេីការងាររដ្ឋបាល បន្ថែមប្ដូរពិដាន បង្អួចថ្មី សាងសង់រោងសម្រាប់ដាក់រថយន្ដ បន្ទប់ទឹក សួនច្បារលម្អរ និងសម្ភារៈទ្រទ្រង់ផែ្នករដ្ឋបាលមួយចំនួនដូចជា កុំព្យូទ័រ ម៉ាសុីនថតសម្លង ទូដាក់ឯកសារ តុ កៅអី ម៉ាសុីន ត្រជាក់ និងសម្ភារៈមួយចំនួនផ្សេងទៀត។
ទាំងអស់នេះទទួលបាន ការគិតគូរយកចិត្តទុកដាក់ក្រោមការឧបត្ថម្ភផ្ដួចផ្ដេីមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ទេីបសម្រេចបានការសាងសង់ជួសជុល កែលម្អរ ពីអាគារចាស់ ខ្វះខាតបន្ទប់បម្រេីការងារ ប្រែក្លាយមកជាលក្ខណៈសមស្របជាទម្រងរដ្ឋបាលពេញលេញ ដេីម្បីជួយសម្រួលឲ្យមានភាពងាយស្រួលដល់មន្រ្តីមកបំពេញការងារប្រចាំថ្ងៃ ឲ្យរឹតតែប្រសេីរឡេីងថែមមួយកម្រិតទៀត។
លោកឧត្តមសេនីយ៍ស្នងការ តែងតែក្រើនរំលឹកដល់មន្ដ្រីថា «យេីងទាំងអស់គ្នា ត្រូវចូលរួមចលនាយ៉ាងសកម្ម ដេីម្បីកសាងអង្គភាពរបស់យេីងឲ្យដូចជាភ្លៀងរលឹម»។ ការកសាងអាគារថ្មីៗ និងការជួសជុលកែលម្អរអាគារចាស់ៗជាច្រើន ក្នុងអង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបានគួរឲ្យមោទនភាពនៅសេសសល់មួយចំនួនទៀត លោកឧត្តមសេនីយ៍ស្នងការ និងបន្តចលនាផ្ដួចផ្ដើមកសាងបន្តទៀត ក្នុងពេលឆាប់ៗខាងមុខនេះ៕