(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ដែលមានគោលដៅតាមក្រុង ស្រុកទាំង១៤។
កាបើកយុទ្ធការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងបរិវេណផ្សារភួពុយ ក្រុងបាត់ដំបង ក្រោមវត្តមាន លោក សុខ លូ អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត និងមន្រ្តីរាជការមួយចំនួន ព្រមទាំងក្រុមគ្រូពេទ្យជួរមុខមន្ទីរសុខាភិបាលខេត្តមួយចំនួន។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ និងមានអ្នកដឹកនាំដ៏ឈ្លៀសវៃ គិតត្រូវ សម្រេចចិត្តត្រូវធ្វើត្រូវ គឺសម្តេចតេជោ ហ៊ុន សែន កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាជំហ៊ានៗ បានគ្រប់គ្នា ហើយថ្ងៃនេះផងដែរ ដោយមានការអនុញាតពីថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្ត បា នចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញ ដើម្បីការពារជំងឺឆ្លងកូវីដនេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកទទួលចាក់វ៉ាក់សាំងដូសទី៣នេះ រហូតដល់អស់ គឺបានកាត់បន្ថយនូវកាឆ្លងជំងឺកូវីដ១៩ នេះបានច្រើន នឹងអាចការពារទប់ស្កាត់មិនឲ្យឆ្លងបន្តទៀតបានឡើយ តែទោះជាយ៉ាងណា ក៏មិនត្រូវភ្លេចការណែនាំវិធានរបស់ក្រសួងសុខាភិបាលដោយនាំគ្នាអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕