(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល បានឆ្លងផុតព្រឹទ្ធសភាហើយ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានអង្គប្រជុំព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែ ក្រោមសំឡេងចំនួន ៥៤ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំវិសាមញ្ញ. នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៤រូប ក្នុងនោះមានរបៀបវរៈដូចជា៖

*ទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។
*ទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ។
*ទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាទាំងស្រុង៖