(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៥លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៩ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១០,៦៨៣,៩៧២នាក់ (ស្លាប់ ៤៣,០៦០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៤៩,៥៤១នាក់ (ស្លាប់ ១៥៦,៤២៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤៦៧,០៦១នាក់ (ស្លាប់ ៣៥,៥៩៨នាក់)
* ថៃ ឆ្លងចំនួន ៤,៣៥៣,២៣៧នាក់ (ស្លាប់ ២៩,៣១៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៧,៤២៨នាក់ (ស្លាប់ ៦០,៤៣៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,២២៨,៩១៤នាក់ (ស្លាប់ ១,៣៥៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,០៨២នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៩,១៤៩នាក់ (ស្លាប់ ៧៥២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤៣,៦១៦នាក់ (ស្លាប់ ២១៩នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕