(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យ តែងតាំងលោក គីន គុណ ជាជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានឋានៈស្មេីអគ្គនាយករង។ នេះបេីយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត័មាន Fresh News ទទួលបាននៅល្ងាចនេះ។

សូមបញ្ជាក់ដែរថា លោក គីន គុណ ជាអតីតសមាជិកក្រុមការងាររបស់គណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ ទើបបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីគណបក្សភ្លើងទៀន ដោយសារអស់ជំនឿលើថ្នាក់ដឹកនាំរបស់គណបក្ស៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖