(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ២៦ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ១នាក់
២៖ អង្គការ NATO និងសហរដ្ឋអាមេរិក និយាយថា សង្គ្រាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ទៅ តាមរយៈការចរចា
៣៖ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគ.ជ.ប ហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខឡើយ
៤៖ រុស្ស៉ី អះអាងថា មិនបានច្រានចោលកិច្ចចរចារវាងលោក ពូទីន និងលោក ហ្សេលេនស្គី ទេ
៥៖ ក្រសួងព័ត៌មាន ជូនដំណឹងឲ្យបញ្ឈប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា មុនបោះឆ្នោតមួយថ្ងៃជាកំហិត
៦៖ WHO ថាស្ថានភាពកូវីដ ១៩ នៅកូរ៉េខាងជើង ទំនងជា «នឹងកាន់តែអាក្រក់ឡើង»
៧៖ កម្ពុជារកឃើញករណីសង្ស័យជំងឺអុតស្វាលើមនុស្ស៦នាក់ តែលទ្ធផលចេញពីមន្ទីរពិសោធន៍ «អវិជ្ជមាន»
៨៖ លោក ចូ បៃដិន ប្រកាសបញ្ជូនអាវុធបន្ថែម ក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ ឱ្យអ៊ុយក្រែន
៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៤២,៨៦៧ នាក់, ដូសទី៣ចំនួន ៩,២៣៩,៨៣៣ នាក់ និងដូសទី៤ ចំនួន ២,៥៤៩,៥០៣នាក់ (គិតត្រឹម ថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២)
១០៖ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នឹងចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
១១៖ អគ្គនាយកពន្ធដារ អំពាវនាវឱ្យពលរដ្ឋ និងអ្នកជាប់ពន្ធប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ
១២៖ លោក បៃដិន គ្រោងធ្វើទស្សនកិច្ចទៅកាន់ តំបន់ឈូងសមុទ្រពែក្ស ក្នុងខែមិថុនានេះ
១៣៖ លោក គង់ វិបុល៖ ការបង្កើតកម្មវិធីវិក្កយបត្រនាំសំណាង ជាកញ្ចក់សម្រាប់ប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានសហគ្រាស មានវិក្កយបត្រមិនត្រឹមត្រូវ
១៤៖ ស្ទង់មតិ៖ ប្រជាជនជប៉ុន ៩១ភាគរយ ជឿថាជប៉ុនគួរតែត្រៀមខ្លួន ចំពោះការវាយប្រហាររបស់ចិនលើតៃវ៉ាន់
១៥៖ ដាណឺម៉ាក នឹងចូលរួមក្នុងគោលនយោបាយការពារជាតិរបស់ EU ក្រោយការបោះឆ្នោតប្រជាមតិ
១៦៖ ថៃ៖ មនុស្ស ២,៥៦០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
១៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ៩៥,០០៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៤៧នាក់ស្លាប់ ក្នុង១ថ្ងៃ
១៨៖ វិភាគអន្តរជាតិ៖ ហេតុអ្វី ចិនមិនឆ្លៀតឱកាស អាមេរិកជាប់ដៃជួយអ៊ុយក្រែន វាយយកតៃវ៉ាន់?
- ព័ត៌មាន Fresh News Plus
១៖ COO របស់ Meta លោកស្រី Sheryl Sandberg លាឈប់ពីតំណែងបន្ទាប់ពីកាន់កាប់អស់រយៈពេល ១៤ឆ្នាំ
២៖ និម្មិតសញ្ញាភាគហ៊ុនរបស់ Facebook នឹងប្តូរពីអក្សរកាត់ «FB» ទៅជា «META» នៅសប្តាហ៍ក្រោយនេះ
៣៖ Apple អាចនឹងមិនបង្ហាញឧបករណ៍ AR/VR នោះទេនៅក្នុងព្រឹត្តិការណ៍ WWDC 2022 តែអាច នឹងបង្ហាញប្រព័ន្ធប្រតិបត្តិការថ្មី RealityOS
៤៖ តើរវាងក្រុមវេលស៍ ប៉ះអ៊ុយក្រែន ក្រុមមួយណាបានឡើងទៅ World Cup 2022?
៥៖ BTS បង្ហាញក្តីសង្ឃឹមថា ការទៅទស្សនកិច្ចនៅសេតវិមាន នឹងក្លាយជាការបោះជំហានដំបូងឆ្ពោះទៅរកសមភាព
៦៖ Instagram សម្រេចលុបចោលគណនីអតីតសមាជិក Big Bang «Seungri» ក្រោយតារារូបនេះជាប់ឈ្មោះជា «ជនល្មើសផ្លូវភេទ»
៧៖ Sergio បន្តកិច្ចសន្យាជាមួយក្រុមរថយន្តប្រណាំង Red Bull រហូតដល់ឆ្នាំ២០២៤
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)