(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៤នាក់បន្ថែមទៀត បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនធ្វើឱ្យចំនួនសរុប ១៩៦នាក់ នៅក្នុងចំណោម ៣៧៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តាញ័ត៌មាន Fresh News ទទួលបាន៕
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុង៖