(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល២ថ្ងៃ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ដែលមានអាសយដ្ឋានផ្ទះលេខ៨៣៥ (ហៅផ្លូវ៤០ម៉ែត្រ) ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅក្នុងនោះ គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទសន្និបាត ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖
-នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទី នឹងមានរៀបចំពិធីបើកសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក នុត សុខុម អនុប្រធាន គ.ជ.ប
-នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី នឹងមានរៀបចំពិធីបិទសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖