(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងដាក់ផែនការដល់កម្លាំងអាវុធហត្ថទាំងអស់ដែលត្រូវចុះតាមគោលដៅដែលបានកំណត់តាមផែនការ ដើម្បីការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីទិវាមច្ឆជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៑ិន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវការពារសន្តិសុខ និង សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដដែលនឹងអញ្ជេីញជាអធិបតីភាព កក្នុងទិវាមច្ឆជាតិ ១ កក្កដា នាពេលខាងមុននេះ និងប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ត់ចត់ និង ម៉ឺងម៉ាត់បំផុត។
មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំបន្ថែមដល់កងកម្លាំង ត្រូវអនុវត្តតាមតួនាទីភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋមកចូលរួមឱ្យបានម៉ឺងមាត់បំផុតផងដែរ៕