(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ ជំរុញពង្រឹងសាមគ្គីភាព និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
កិច្ចប្រជុំនេះមានការស្តាប់របាយការណ៍ និងពិនិត្យមើលលទ្ធផលការងារនៅក្នុងមូលដ្ឋានឃុំព្រៃអំពកព្រមទាំងជំរុញការថែរក្សា និងការពារមូលដ្ឋានឃុំព្រៃឱ្យក្លាយឃុំគំរូ ប្រកបដោយសាមគ្គីភាព សុខដុមរមនា និងខិតខំអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន និងល្បែងស៊ីសងជាដើម។
សូមបញ្ជាក់ថា បន្ទាប់បីបញ្ចប់កិច្ចប្រជុំនេះ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយបាននាំយកថវិកា និងអំណោយមួយចំនួនចែកជូនពួកគាត់ផងដែរ៕