(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសិក្ខាសាលា សមាណរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥។
សិក្ខាសាលានេះ ធ្វើឡើងនៅបរិវេណសាលាស្រុកកណ្តៀង ដោយបានការអញ្ជើញចូលរូមពីគណៈអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ តំណាងអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ទៀត។
លោក ចេង ឡៃ ក្នុងនាមអភិបាលខេត្តពោធិ៍សាត់ និងក្នុងនាមរូបលោកផ្ទាល់ សម្តែងនូវអំណរអរគុណចំពោះកិច្ចសហការល្អ រវាងមន្ទីរអង្គភាព អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលកន្លងមកតែងតែគាំទ្រទាំងថរិកា បច្ចេកទេស ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការអនុវត្តសកម្មភាពគម្រាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសេវានានា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់ប្រសើរឡើង។
លោកថា សិក្ខាសាលាសមារណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥ ថ្ងៃនេះពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញឱ្យគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។
ក្នុងការរៀបចំសិក្ខាសាលាសមារណកម្ម នាថ្ងៃនេះ មានគោលបំណង និងលទ្ធផលរំទុកជាក់លាក់មួយចំនួនដូចជា បង្កឱកាសឱ្យមានការគ្រាំទ្រគម្រោងអាទិភាព សកម្មភាពវិនិយោគ របស់ស្រុក និងឃុំ ដែលមិនមានមូលនីធិគ្រាំទ្រ និងអនុវត្ត។ សម្របសម្រួល និងបង្សីគ្នារវាងគម្រោង សកម្មភាពវិនិយោគស្រុក និងឃុំ គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ គម្រោងសកម្មភាពវិនិយោគស្រុក និងមន្ទីរអង្គភាព អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស ត្រូវពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជា មួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា៕