(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ប្រាក់ រី អាយុ៦៧ឆ្នាំ រស់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ករណីបាត់ពាក្យស្នើសុំកាន់កាប់ដីមួយកន្លែងរបស់ខ្លួន ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងពាក្យបណ្តឹងលោក ប្រាក់ រី បានបញ្ជាក់ថា លោកបានបាត់ពាក្យស្នើសុំកាន់កាប់ដី ទំហំ 19565 ម៉ែត្រការ៉េ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដោយសាររើផ្ទះ ក៏បាត់មិនដឹងទៅណា។ ប្រសិនបើបងប្អូនណារើសបាន លោកនឹងជូនសាគុណចំនួន៥០០ដុល្លារ៕