(ភ្នំពេញ)៖ លោក ប្រាក់ ចាន់តូ និងលោក នាង រ៉ាបូ រួមទាំងក្រុមការងារ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអំណោយ និងថវិការបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការអាកាសចរណ៍សុីវិល ប្រគល់ជូនក្លិប អេ ភូថងកីឡា ដេីម្បីអបអរសាទរកីទ្បាករប្រដាល់គុណខ្មែរ លោក ធឿន ធារ៉ា ដែលបានប្រកួតឈ្នះកីទ្បាករល្បីប្រចាំប្រទេសថៃ ដោយទទួលបានខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រប្រទេសថៃ។

អំណោយ និងថវិកាដែលនាំទៅប្រគល់ជូនក្លិប អេ ភូថងកីឡា នាពេលនោះរួមមាន៖ អង្ករចំនួន ១តោន និងថវិកា ២លានរៀល ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកបណ្ឌិត និងភរិយា។

ក្នុងឱកាសនោះក្រុមការងារ ក៏បានពាំនាំប្រសាសន៍របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ផ្តាំផ្ញេីរសាកសួរសុខដល់លោក ធឿន ធារ៉ា ដែលទើបតែទទួលបានជ័យជំនះក្នុងពេលថ្មីៗនេះ ត្រូវធ្វើយ៉ាងណាខិតខំវឹកហាត់បន្តទៀត ដេីម្បីលេីកស្ទួយវិស័យកីទ្បាគុណខ្មែរ របស់ប្រទេសកម្ពុជាឱ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀត។

លោក អេ ភូថង ម្ចាស់ក្លិប ប្រដាល់គុណខ្មែរ និងក្រុមកីទ្បាករ ពិតមានសេចក្តីរំភេីបសប្បាយរីករាយយ៉ាងខ្លាំង ដែលបានទទួលអំណោយដ៏ថ្លៃថ្លាររបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងក្រុមគ្រួសារ ក្លិបកីឡាករគុណខ្មែរ និងលោក អេ ភូថង សូមគោរពជូនពរលោកបណ្ឌិត និងលោកភរិយា ព្រមទាំងក្រុមគ្រួសារឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕