(សៀមរាប)៖ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤» របស់រាជរដ្ឋាភិបាល និងជីកកកាយឡើងវិញនូវសម័យ និងវប្បធម៌កម្ពុជាដ៏សំបូរបែប ធនាគារកម្ពុបានប្រារព្ធកម្មវិធីលៀងសាយភោជន៍លើកទី ៣២ ក្រោមប្រធានបទ «កេរតំណែលខ្មែរ» នៅសណ្ឋាគារ សុខាសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
ជាផ្នែកមួយនៃទស្សនៈវិស័យរបស់ធនាគារលើការគាំទ្របរិស្ថាន សង្គម និងអភិបាលកិច្ច ដែលជាផ្នែកមួយដ៏សំខាន់នៃធុរកិច្ចរបស់យើងខ្ញុំ ធនាគារកម្ពុបានរៀបចំ «កម្មវិធីរត់កំសាន្ដរបស់ធនាគារកម្ពុចម្ងាយ ៣ គីឡូម៉ែត្រ» ហើយបានរៃអង្គាសមូលនិធិចំនួន ៣៦.៨៥៩.៧០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ដើម្បីកុមារកម្ពុជា។
លោក អុង មីងតិច នាយកប្រតិបត្តិធនាគារកម្ពុ បានប្រគល់មូលប្បទានបត្រ ជូនលោក ទិត ចំរើនរាជ្យ អ្នកតំណាងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប។
ធនាគារកម្ពុក៏បានរៀបចំកម្មវិធីដាំដើមឈើ ក្រោមប្រធានបទ «ដាំដើមឈើសង្រ្គោះពិភពលោក» ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារសំខាន់ក្នុងការចូលរួមការពារបរិស្ថាន ហើយធនាគារក៏បានបរិច្ចាគកុំព្យូទ័រចំនួន ៥ គ្រឿង ដល់អង្គការជីអង្កាម ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការដោយផ្ទាល់ជាមួយសហគមន៍ ដើម្បីជួយឱ្យការរស់នៅរបស់ក្រុមគ្រួសារប្រជាជនកម្ពុជានៅក្នុងខេត្តសៀមរាបកាន់តែល្អប្រសើរ។