(ក្រចេះ)៖ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះនិងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ ១០០ បានដឹកនាំសហការីព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការទាំង២៧វត្ត នៃសាលាអនុគណស្រុកសំបូរ បានចូលរួមបរិច្ចាគថវិកា ២,៤៩៩,៩៩៩រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

គួរបញ្ជាក់ផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្ដេចព្រះសាក្យមុនី នៅក្នុងឪកាសជួបសំណេះសំណាល សាកសួរសុខទុក្ខព្រះមន្ត្រីសង្ឃនៅក្នុងខេត្តក្រចេះ ព្រះអង្គបានអំពាវនាវដល់ព្រះមន្ត្រីសង្ឃសាលាគណខេត្តក្រចេះ និង សាលាអនុគណក្រុងស្រុក ព្រះ ចៅអធិការគ្រប់វត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមនូវវិភាគទានស្ម័គ្រចិត្តមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួមនៃការកសាងនិងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព។

សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។

បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖

១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២ ៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤ ៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥ ៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)២