(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) ចេញមកបញ្ជាក់ថា ការបង្ហោះផ្សាយអំពីករណីបង្គោលព្រំដែនលេខ២៧៥ នៅច្រកភ្នំដិនខេត្តតាកែវថាបានបោះចូលដីខ្មែរ ១២៧០ម៉ែត្រ គឺជាព័ត៌មានក្លែងក្លាយ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត៕