(ក្រចេះ)៖ ក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណលរបស់អ្នកឧកញ៉ា ជៀម ស្រ៊ុន ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងផោវើរេមចំនួន ២០០កេស មានតម្លៃស្មើនឹង ២,៤២០ដុល្លារអាម៉េរិក ដល់ក្រុមការងារគណបក្សចុះជួយស្រុកសំបូរ ខេត្តក្រចេះ ដើម្បីចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបបន្ថែមទៀត អំពី គោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ជាពិសេសផ្សាភ្ជាប់ភាពស្និទ្ធស្នាល និងយកឱកាសនោះផ្សព្វផ្សាយអំពីសមិទ្ធ ផលធំៗរបស់រាជរដ្ឋាភិបាល និងទប់ស្កាត់ការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅលើបញ្ហាព្រំដែន CLV-DTA ផងដែរ។
ក្នុងឱកាសនៃពិធីប្រគល់ និងទទួលអំណោយនេះ លោក ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសំបូរ ខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុនស៊ីភី & អេត្រេឌីង អ៊ិនធើណេសិនណល ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានាពេលនេះ និងបានគោរពជូនពរដល់អ្នក ឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ និងប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕