(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងព័ត៌មាន បានរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តភូមិភាគឦសាន ចាប់ផ្ដើមលើកដំបូងនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។ ទស្សនកិច្ចនេះ បងប្អូនប្រជាពលរដ្ឋ នឹងមិនមានចំណាយថវិកាអ្វីទាំងអស់ ដោយបន្ទុកនៃការចំណាយ គឺជាការឧបត្ថម្ភរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទាំងស្រុង។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ តើដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តភូមិភាគឦសាន នឹងអាចបន្សាបព័ត៌មានក្លែងក្លាយអំពីបញ្ហាព្រំដែនដែរ ឬយ៉ាងណា?

វាគ្មិនដែលនឹងអញ្ជើញចូលរួមបកស្រាយប្រធានបទនេះគឺ៖
⁃ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន
⁃ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕