(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរដែនដី ត្រូវតាមស្ថានភាពរស់នៅរបស់ប្រជាជន ក្នុងមូលដ្ឋានឲ្យបានជាប្រចាំដោយមិនត្រូវទុកឲ្យ ប្រជាជនណាម្នាក់រងគ្រោះដោយសារខ្វះខាតស្បៀងអាហារឡើយ។
ក្នុងនោះលោកស្រីបណ្ឌិត ជា សិរី បានផ្ដល់ចែកអំណោយជូនដល់គ្រួសារខ្វះខាតស្បៀងចំនួន២០០គ្រួសារ រស់ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នាវត្តតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។
លោកស្រីបណ្ឌិត ជា សិរី បានស្នើឲ្យបងប្អូនប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពនារដូវវស្សានេះ ព្រោះរដូវនេះងាយរងការញ៉ាំញ៉ីពីជំងឺឆ្លងផ្សេងៗណាស់ ពិសេសលើកុមារតូចៗ។
លោកស្រីបណ្ឌិត ជា សិរី បានស្នើឲ្យប្រជាជនត្រូវជឿជាក់លើកការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកនេះតែងតែរស់នៅរួមសុខរួមទុក្ខ ជាមួយយើងជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាក់ស្ដែងរាល់សមិទ្ធផលក្នុងខេត្តកំពង់ធំ និយាយជារួម និងនិយាយដោយឡែក ក្នុងស្រុកសន្ទុកទទួលបានសមិទ្ធផល និងការអភិវឌ្ឍជាច្រើនក្រោក្រោមការដឹកនាំ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន ក្នុងនោះក៏មានការយកចិត្តទុកដាក់ ដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា ហើយនេះជាសក្ខីភាពមិនអាចបំភ្លេចបានឡើយ។
លោកស្រីបណ្ឌិត ជា សិរី បានសំណូមដល់ប្រជាជនបន្តគាំទ្រ លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណ្ណាត្តិទី៧ ដើម្បីរួមគ្នាអភវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនលើគ្រប់វិស័យ។សំខាន់ការសាមគ្គីផ្ទៃក្នុងជាតិឲ្យបានរឹងមាំ ដើម្បីការពារសន្តិភាពឲ្យបានគង់វង្ស ព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ បើគ្មានសន្តិភាពប្រទេសជាតិក៏មិនមានអាចរីកចំរើន និងរស់នៅបានសុខសាន្តបានដែរ។
អំណោយរបស់លោកស្រីបណ្ឌិត ជា សិរី នាំយកទៅចែកជូនប្រជាជនខ្វះខាតទាំង២០០គ្រួសារនាពេលនេះ មួយគ្រួសារៗ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕