(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងលោកស្រី បានចាត់ឲ្យលោក សុខ ពេញវុធ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ រួមជាមួយលោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ និងលោក ហែម អាន អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខដល់លោក សំ សារិទ្ធ អតីត ចៅសង្កាត់ផ្សារកណ្តាលទី១ និងជាអតីតប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។
នាឱកាសនោះដែរ លោកបាននាំទៅនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ លោកប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបាននាំនូវយកថវិការបស់លោក និងលោកស្រី ចំនួន ២.០០០,០០០រៀល ជូនដល់លោក សំ សារិទ្ធ សម្រាប់ចំណាយក្នុងការព្យាបាល ក៏ដូចជាជួយសម្រួលជីវភាពប្រចាំថ្ងៃផងដែរ៕