(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារស្រុកកំពង់ស្វាយ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ ជាមួយនឹងការសម្តែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះចាស់ព្រឹទ្ធាចារ្យ និងជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ។
នាឱកាសនោះលោកស្រី ឃួន ឃុនឌី និងក្រុមការងារបានស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ និងងបានសូមបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធលោក លុក សម្បត្តិ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា សពលោក លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានទទួលមរណភាពនៅវេលាម៉ោង៣៖៤០ នាទីទាបភ្លឺ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយរោគាពាធនៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញ៕