(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតថ្លែងអំណរព្រះរាជគុណ និងសម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារ អបអរសាទរ និងប្រសិទ្ធពរជ័យបវរមហាប្រសើរ ក្នុងឱកាសដែលសម្តេចទទួលបាននូវសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕
ខាងក្រោមនេះជាសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ៖