(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការកណ្តាល មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមគោរពចូលរួមអបអរសាទរ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា ដោយក្តីមោទកភាពជាទីបំផុត ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ (DonggukUniversityWISE) នៃសាធារណរដ្ឋកូរ៉េ ប្រគល់សញ្ញាបត្រកិត្តិយស «ភាពជាអ្នកដឹកនាំ និងកសាងសន្តិភាព» កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤នេះ។
ការប្រគល់សញ្ញាបត្រកិត្តិយស «ភាពជាអ្នកដឹកនាំ និងកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៃសាធារណរដ្ឋកូរ៉េ គឺជាការទទួលស្គាល់សមត្ថភាពទេពកោសល្យ ភាពប៉ិនប្រសប់ និងការលះបង់បូជាគ្រប់បែបយ៉ាងរបស់ សម្តេចតេជោ រួមទាំងការដាក់អាយុជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ការខិតខំកសាង អភិវឌ្ឍន៍ប្រទេសឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងនេះ សម្តេច ជាបិតាសន្តិភាព ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ នាំមកនូវការផ្សះផ្សា បង្រួបបង្រួមជាតិ រហូតសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពេញលេញ មានការឯកភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ជាមួយគ្នានេះសម្តេច តេជោ ជាមេដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យវែងឆ្ងាយក្នុងការដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន និងលើសកលលោក ព្រមទាំងមានសុឆន្ទៈខ្ពស់ក្នុងការដឹកនាំកម្ពុជា ចូលរួមចំណែកប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ធ្វើឱ្យមុខមាត់ កិត្តិយស កិត្តិនាម និងកិត្តិស័ព្ទ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកកម្ពស់កាន់តែល្បីរន្ទឺសុះសាយនៅលើឆាកអន្តរជាតិ គួរជាទីមោទនភាពបំផុត។
ក្នុងឱកាសដ៏ឧត្តុង្គឧត្ដមថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតា ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និង ចៅៗ ជាទីស្រឡាញ់សូមបានប្រកបដោយ ព្រះពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ និងអបអរសាទរផ្ញើជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖