(បាត់ដំបង)៖ អតីតសមាជិកបក្សប្រឆាំង ចំនួន២៦២នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលកន្លងទៅ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្រុករតនមណ្ឌល និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាព លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក អ៊ុយ រី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។
សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាទាំង២៦២នាក់នេះ នៅស្រុករតនមណ្ឌល ចំនួន១៣០នាក់ និងស្រុកឯកភ្នំ ចំនួន១៣២នាក់៕