(សៀមរាប)៖ ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បានបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ហើយក្នុងដំណើរបើកបរដោយខ្លួនឯងនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញមកស្វាគមន៍តាមដងផ្លូវ។
ប្រតិភូ Gumball 3000 បានជិះទស្សនាតាមផ្លូវវង់តូច និងបានចូលរួមពិធីរាត្រីស្រមោលស នៅប្រាសាទបាយ័ន្ត ដោយមានការសម្ដែងទស្សនីយភាពសិល្បៈ របាំង ចម្រៀងយ៉ាងសប្បាយរីករាយ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រៅពីនោះក៏មានការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាបផងដែរ៕