(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លី ហ៊ុយ អនុប្រធានអចិន្ត្រៃយ៍សមាគមយុវជនក្រុម៨ និងលោក អ៊ុំ ឫទ្ធី អនុប្រធានសមាគមក្រុម៨ ព្រមទាំងសហការី តំណាងលោកបណ្ឌិត ម៉ឹង មករា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមយុវជនក្រុម៨ ដែលបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវបណ្ឌិត ជូនកងកម្លាំងអាវុធហត្ថ។
អំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន៖ សម្លៀកបំពាក់កីឡាចំនួន៥០០ឈុត ទឹកសុទ្ធកម្ពុជាចំនួន ៥០០កេស មីចំនួន ១៣៨កេស អង្ករចំនួន ២តោន (១១០បេ) ទឹកផ្លែឈើចំនួន ១១០កេស ត្រីខចំនួន១១០យួរ ទឹកត្រីចំនួន ១១០យួរ ទឹកស៊ីវអ៊ីវចំនួន១១០យួរ ជូនដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់តាមតម្រូវការក្នុងការចូលរួមចំណែកឧបត្ថម្ភ គាំទ្រ ដល់អង្គភាពក៏ដូចជាទុកប្រើប្រាស់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំព្រមទាំងក្រុមការងារទាំងអស់ ជួបតែពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕