(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Kurt Campbell អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ដែលកម្ពុជាកំពុងបំពេញតួនាទីជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-អាមេរិកសម្រាប់ឆ្នាំ ២០២៤-២០២៧៕