(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងលោក ហ៊ីម លីម៉េង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ដែលបានតែងតាំងមុខតំណែងថ្មី។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា មុនទទួលបានតំណែងនេះ លោក ហ៊ីម លីម៉េង ជានាយកទីចាត់ការធនធានមនុស្សសាលារាជធានីភ្នំពេញ។
ខាងក្រោមនេះជាអនុក្រឹត្យ៖