(ភ្នំពេញ)៖ លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចេញវីដេអូផ្ញើជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ដោយជូនពរឱ្យការធ្វើដំណើរកម្សាន្ត ទៅកាន់ទីវត្តអារាម និងនៅទីជិត ទីឆ្ងាយប្រកបដោយសុុខសុវត្ថិភាពគ្រប់ៗគ្នា។
គួរឱ្យដឹងថា នៅរាល់ឱកាសដែលប្រទេសកម្ពុជា មានពិធីបុណ្យជាតិ និងបុណ្យប្រពៃណីធំៗ គឺឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា តែងតែផ្ញើសារចូលរួមអបអរសាទរ និងជូនពរប្រជាជនកម្ពុជា ទូទាំងប្រទេសឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នា។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖