(កំពង់ធំ)៖ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារបានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅាចំណុចពាមអន្លុងតាអោន ចំណុចខ្វែងសណ្តាន់ ចំណុចខ្វែងតូម ចំណុចគោល ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤។
លទ្ធផលអនុវត្តបាន (០១ករណី)បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនិងកន្លែង (ក្នុងរដូវបិទនេសាទ) រួមមាន៖ របាំងសាច់អួនក្រឡាញឹក ចំនួន០៤ របាំង ប្រវែង ១០០០ម៉ែត្រ, ឡុកចំនួន ៨គ្រឿង, ឡប លូ ចំនួន៨មាត់, បង្គោលឈើចំនួន ៦០០ដើម និងលែងត្រីចម្រុះចំនួន ១០០គីឡូក្រាម៕