(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌកំបូល បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក អតីតយុទ្ធជនកម្ពុជា ខណ្ឌកំបូល ដែលមានជីវភាពខ្វះខាតចំនួន១៨នាក់។
ឆ្លៀតក្នុងឱកាសនោះ អភិបាលខណ្ឌបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តល់តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាខណ្ឌកំបូល ក្នុងម្នាក់ទទួលបានអង្ករចំនួន ១បេ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួនផងដែរ៕