(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ សម្រាប់អាណត្តិទី១ មានចំនួន១៣រូប ដោយអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។
គួរឱ្យដឹងថា ភូមិសាស្ត្រ ក្រុងកំពង់សោម ត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូនឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយឃុំទាំងនោះត្រូវប្តូរទៅជាសង្កាត់វិញ។ ទីតាំងរដ្ឋបាលក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖