(កណ្តាល)៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ មហាឧបាសិកាពុទ្ធសានូបបត្ថម្ភក៍ សុខ ឈាង ត្រូវជាមាតាបង្កើតរបស់ លោក គួច ចំរើន អភិបាលខេត្តកណ្តាល លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល, លោកស្រី ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ រួមនឹងមន្រ្តីរាជការ នៃរដ្ឋបាលស្រុកកៀនស្វាយ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តជ័យឧត្តម ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ។
ស្ថិតក្នុងឱកាសនេះ មហាឧបាសិកាពុទ្ធសានូបបត្ថម្ភក៍ សុខ ឈាង ត្រូវជាមាតាបង្កើតរបស់ លោក គួច ចំរើន បានប្រគេនទេយ្យទាន និងថវិកាសម្រាប់ជួយកសាងវត្តផងដែរ។
សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណកាល ទៅកាន់បរមលោក សូមវិញ្ញាណខន្ធ អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕